របៀបដំណើរការ
ផ្ដល់សេវាកម្មល្អបំផុត គឺជាគោលដៅចម្បងរបស់យើង!
យើងសហការជាមួយដៃគូសហការដែលផ្ដល់ការទុកចិត្ត និងសេវាកម្មប្រកបដោយគុណភាពជាមួយតម្លៃសមរម្យបំផុតដល់អតិថិជនរបស់យើង។ ជាមួយកិច្ចសហការទាំងនេះ យើងផ្ដល់ជូនលក្ខខណ្ឌដ៏ល្អបំផុតសម្រាប់អ្នក។
តើគេហទំព័រ Akoonator ជាអ្វី?
គេហទំព័រ Akoonator គឺជាការផ្ដល់សេវាកម្មសម្រាប់ប្រើប្រាស់តាមអ៊ីនធឺណេតមួយ។ គេហទំព័រយើង មានប្រតិបត្តិការអាជីវកម្មជាមួយនឹងសហប្រតិបត្តិករជាច្រើនលើការកម្សាន្ត ហាងកាហ្វេ ភោជនីយដ្ឋាន គ្លីនិកវេជ្ជសាស្រ្ត សណ្ឋាគារ និងដំណើរកម្សាន្ត និងច្រើនទៀត។ សេវាកម្មរបស់យើង ជួយឱ្យអតិថិជនចំណាយតិចលើសេវាកម្ម៖ ញុាំអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងតម្លៃពាក់កណ្តាល កាត់សក់ជាមួយតម្លៃសមរម្យ និងបញ្ចុះតម្លៃច្រើនលើតម្លៃសណ្ឋាគារ។ យើងរៀបចំឱ្យអតិថិជនរបស់យើងទទួលបាន ការបញ្ចុះតម្លៃលើសេវាកម្មប្រចាំថ្ងៃ។ សេវាកម្មទាំងនេះត្រូវបានបែងចែកតាមប្រភេទនីមួយៗនៅលើគេហទំព័រ។
លើសពីនេះទៀត យើងប្រមូលព័ត៌មានអំពីកិច្ចសហប្រតិបត្តិការដែលចំណេញច្រើនបំផុត និងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ហើយបង្ហាញនៅទី "ពេញនិយមក្នុងទីក្រុង" ។
.
តើខ្ញុំអាចក្លាយជាដៃគូសហការរបស់អ្នក ដោយរបៀបណា?
អ្នកអាចដាក់ពាក្យសុំដោយខ្លួនឯងលើ "បញ្ជីរាយអាជីវកម្មរបស់អ្នក" (List Your Business) ឬទាក់ទងតាមអ៊ីម៉ែល
ហេតុអ្វីបានជាអ្នក នឹងប្រើអាស័យដ្ឋានអ៊ីម៉ែលរបស់ខ្ញុំ?
អុីមែលរបស់អ្នក គឺចាំបាច់សម្រាប់ការផ្ញើប័ណ្ណបញ្ចុះតម្លៃ (Voucher)។ យើងនឹងជម្រាបជូនអ្នកអំពីប្រូម៉ូសិនថ្មីៗផងដែរ។
តើចាំបាច់ត្រូវចុះឈ្មោះដើម្បីទិញគូប៉ុង (Coupon) ដែរឬទេ?
បាទ/ចាស៎ ចាំបាច់។
លុយសម្រាប់ប័ណ្ណទូទាត់នឹងត្រូវកាត់ចេញពីគណនីរបស់ខ្ញុំភ្លាមៗ ពេលដែលខ្ញុំចុចប៊ូតុង "ទិញ"?
ទេ។ ចំនួនទឹកប្រាក់សម្រាប់ប័ណ្ណទូទាត់ នឹងត្រូវបានដកពីអ្នក ពេលដែលអ្នកធ្វើការទូទាត់តាមរយៈកម្មវិធីធនាគារ កាតធនាគារ ឬវិធីផ្សេងទៀត ពីគេហទំព័ររបស់យើង។ សារបញ្ជាក់ការបញ្ជាទិញ និងប័ណ្ណទូទាត់ នឹងត្រូវបានផ្ញើទៅអ្នកតាមអុីមែលដែលអ្នកបានចុះឈ្មោះ។
តើការទូទាត់របស់ខ្ញុំ មានសុវត្ថិភាពដែរ ឬទេ?
ដោយគ្មានការសង្ស័យ។ ទិន្នន័យទាំងអស់ លើកាតធនាគារ និងការបង់ប្រាក់ផ្សេងទៀត បានឆ្លងកាត់ប្រព័ន្ធសុវត្ថិភាព SSL ហើយទិន្នន័យសំខាន់ៗទាំងអស់ អនុវត្តតាមច្បាប់នៃប្រព័ន្ធទូទាត់អន្តរជាតិ និងមិនត្រូវបានរក្សាទុកនៅបណ្ដាញរបស់យើងទេ។
តើខ្ញុំអាចទិញប័ណ្ណ (Voucher) ច្រើនក្នុងពេលតែមួយ សម្រាប់ការបញ្ជាទិញមួយបានដែរ ឬទេ?
បាទ/ចាស៎! លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ ក្នុងលក្ខខណ្ឌនៃប្រតិបត្តិការអាជីវកម្ម។
ខ្ញុំចូលចិត្តគូប៉ុង (Coupon) ប៉ុន្តែថ្ងៃនេះពិបាកទូទាត់ តើខ្ញុំអាចទិញវានៅថ្ងៃស្អែកបានដែរ ឬទេ?
ព័ត៌មានអំពីពេលវេលាប្រតិបត្តិការអាជីវកម្ម ត្រូវបានចង្អុលបង្ហាញនៅលើផ្ទាំងប័ណ្ណទូទាត់ (Voucher Tab)។
ខ្ញុំមិនបានទទួលប័ណ្ណទូទាត់តាមអុីមែលទេ តើត្រូវធ្វើដូចម្តេចដើម្បីទទួលបាន?
ពិនិត្យមើលអុីមែលដែលបង្ហាញលើគណនីផ្ទាល់ខ្លួនរបស់អ្នក ហើយពិនិត្យមើលថតសារឥតបានការ (Spam Folder)។ ប្រសិនបើ ការធ្វើបែបនេះមិនអាចជួយបាន សូមសរសេរទៅកាន់ support@akoonator.com ។ ព័ត៌មានបន្ថែមអំពីការបញ្ជាទិញដែលអ្នកបង្ហាញ (កាលបរិច្ឆេទ និងពេលវេលានៃការបញ្ជាទិញ តំណភ្ជាប់ទៅកាន់ប្រតិបត្តិការអាជីវកម្ម របៀបអ្នកបានបង់ប្រាក់ ចំនួនទឹកប្រាក់) ធ្វើឱ្យយើងអាចជួយអ្នកបានលឿនជាងមុន។
ខ្ញុំបានទិញប័ណ្ណទូទាត់ (Voucher) តើខ្ញុំប្រើវាដោយរបៀបណា?
ព័ត៌មានដែលអ្នកបានទិញប័ណ្ណទូទាត់ (Voucher) នឹងបង្ហាញភ្លាមៗលើ "ការបញ្ជាទិញរបស់ខ្ញុំ" (My Orders) នៅក្នុងគណនីផ្ទាល់ខ្លួនរបស់អ្នក។ គូប៉ុងនេះ ផ្ញើទៅកាន់អាស័យដ្ឋានអ៊ីម៉ែលរបស់អ្នកផងដែរ។ អ្នកអាចបង្ហាញវាទៅដៃគូសហការជាទម្រង់អេឡិចត្រូនិច (លើអេក្រង់ទូរស័ព្ទ ឬថេបប្លេត) ផងដែរ ពេលបានបញ្ជាក់នៅក្នុងប្រតិបត្តិការអាជីវកម្ម។
តើខ្ញុំអាចផ្ទេរប័ណ្ណទូទាត់ (Voucher) ទៅមិត្តភក្តិបានដែរ ឬទេ?
ប័ណ្ណទូទាត់ (Voucher) មិនមានឈ្មោះ។ អ្នកអាចព្រីន ឬផ្ញើប័ណ្ណទូទាត់ (Voucher) ទៅមិត្តភ័ក្តិជាកាដូបន្ទាប់ពីការបញ្ជាទិញ ឬគ្រាន់តែផ្ទេរទៅមិត្តភ័ក្តិ ដើម្បីប្រើប្រាស់។
តើអ្វីដែលត្រូវធ្វើ ប្រសិនបើដៃគូសហការ មិនទទួលយកប័ណ្ណ (Voucher) នេះ?
អនុលោមតាមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់យើង ដៃគូសហការមិនមានសិទ្ធិមិនទទួលយកប័ណ្ណទូទាត់(Voucher) ទេ។ ករណីនេះ បង្ហាញថាដៃគូសហការដែលមិនទទួលយកប័ណ្ណទូទាត់ (Voucher) របស់អ្នក មានកាតព្វកិច្ចក្នុងការបង្វិលចំនួនទឹកប្រាក់របស់ប័ណ្ណវិញ។ សូមប្រាប់ដៃគូសហការ អំពីបញ្ហានេះ ហើយទោះបីជាវាមិនអាចជួយបានក៏ដោយ និងទាក់ទងមកយើង តាមទំនាក់ទំនងដែលបង្ហាញលើគេហទំព័រ ហើយយើងនឹងដោះស្រាយបញ្ហានេះជាមួយដៃគូសហការ។
តើធ្វើដូចម្តេចដើម្បីប្តូរយកប័ណ្ណទូទាត់ (Voucher) ដែលទិញរួច?
ជាការសុំទោស មុខងារនៃការផ្លាស់ប្តូរប័ណ្ណទូទាត់ (Voucher) ពីមួយទៅមួយផ្សេងទៀតមិនត្រូវបានអនុញ្ញាតទេ។
តើខ្ញុំអាចប្រគល់គូប៉ុង (Coupon) វិញបានទេ?
យោងតាមការផ្តល់ជូនជាសាធារណៈ និងលក្ខខណ្ឌនៃការទិញគូប៉ុង (Coupon) គូប៉ុងដែលមិនបានប្រើ គឺមិនអាចប្តូរ និងប្រគល់ត្រឡប់មកវិញបានទេ។ លើកលែងតែ កាលៈទេសៈមិនអាចទាយទុកមុនបាន ឬគ្រោះមហន្តរាយ។
ចុះប្រសិនបើ ដៃគូសហការដែលខ្ញុំបានទិញប័ណ្ណទូទាត់ (Voucher) នឹងបិទការទទួល?
ប្រសិនបើមានរឿងបែបនេះកើតឡើង យើងនឹងបង្វិលប្រាក់សងអ្នកវិញ។ យើងធ្វើការតែជាមួយដៃគូសហការដែលទទួលបានទំនុកចិត្ត និងអាចជឿទុកចិត្តបាន។
តើខ្ញុំអាចបង់ថ្លៃប័ណ្ណទូទាត់ (Voucher) នេះតាមវិធីណាខ្លះ?
ដោយចុចប៊ូតុង “ទិញ” អ្នកអាចជ្រើសរើសវិធីទូទាត់ណាមួយដែលងាយស្រួលសម្រាប់អ្នក៖ ការទូទាត់តាមរយៈកម្មវិធី ABA ឬការទូទាត់តាមកាតធនាគារ។
ជាវព័ត៌មានថ្មីៗ នៅក្នុងក្រុមផ្លូវការនៅលើបណ្តាញសង្គម និងស្វែងរកព័ត៌មានចុងក្រោយ ក៏ដូចជាព័ត៌មានអំពីការផ្សព្វផ្សាយ និងការប្រកួតប្រជែងដែលធ្វើឡើងនៅលើគេហទំព័រ។
តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើខ្ញុំបង្កើតកំហុសក្នុងការសរសេរអ៊ីម៉ែលរបស់ខ្ញុំអំឡុងពេលចុះឈ្មោះ? តើខ្ញុំអាចផ្លាស់ប្តូរអ៊ីម៉ែលរបស់ខ្ញុំ ដោយរបៀបណា?
ជាការសុំទោស ការផ្លាល់ប្ដូរមិនអាចប្រព្រឹត្តិទៅដោយខ្លួនឯងបាននោះទេ។ សូមសរសេរមកកាន់យើងតាមរយៈអុីម៉ែល support@akoonatorkh.com
តើត្រូវលុបគណនីដោយរបៀបណា?
ដើម្បីលុបគណនីរបស់អ្នក អ្នកគួរតែជូនដំណឹងមកយើងដោយសរសេរមកអុីមែលដែលមានទំនាក់ទំនងជាមួយគណនីរបស់អ្នក។ ប្រសិនបើអ្នកមិនមានសិទ្ធិចូលប្រើអ៊ីម៉ែលនេះទេ សូមសរសេរមកយើងតាមរយៈ support@akoonatorkh.com