លក្ខខណ្ឌ
សេចក្តីផ្តើម និងតួនាទីរបស់យើង
Akoonatorkh.com គឺជាគេហទំព័រសេវាកម្មអនឡាញដំបូងគេក្នុងប្រទេសកម្ពុជា ជាកន្លែងដើម្បីស្វែងរកការផ្តល់ជូនដែលចំណេញ។ គេហទំព័ររបស់យើង ផ្ដល់ជូននូវប្រូម៉ូសិនចម្រុះជាច្រើន ជាមួយនឹងការបញ្ចុះតម្លៃលើការកម្សាន្ត បារ ភោជនីយដ្ឋាន ហាងកែសម្ផស្ស និងស្ប៉ា សណ្ឋាគារ សេវាវេជ្ជសាស្រ្ត និងច្រើនទៀត។
យើងសហការតែជាមួយដៃគូដែលអាចជឿទុកចិត្តបាន ហើយផ្តល់ឲ្យអតិថិជនរបស់យើងនូវសេវាកម្មប្រកបដោយគុណភាពក្នុងតម្លៃដ៏ល្អបំផុត។ យើងយល់ស្របលើលក្ខខណ្ឌដ៏ល្អបំផុតសម្រាប់អ្នក ជាមួយនឹងដែគូរបស់យើង។
អ្នកអាចចូលទៅកាន់គេហទំព័រដោយមិនចាំបាច់ចុះឈ្មោះ ប៉ុន្តែយើងសូមណែនាំឲ្យធ្វើការចុះឈ្មោះ សម្រាប់សេវាកម្មកាន់តែប្រសើរ។
ប្រសិនបើអ្នកប្រើសេវាកម្មណាមួយរបស់ Akoonatorkh.com មានន័យថាអ្នកយល់ព្រមរាល់លក្ខខណ្ឌរបស់ Akoonatorkh.com ។ ប្រសិនបើអ្នកមិនយល់ព្រមជាមួយលក្ខខណ្ឌណាមួយ អ្នកអាចចាកចេញពី គេហទំព័របានគ្រប់ពេល។
Akoonatorkh.com មានសិទ្ធិផ្លាស់ប្តូរ ឬកែប្រែលក្ខខណ្ឌទាំងនេះ ពេលណាដែលចាំបាច់ និងមិនចាំបាច់ផ្តល់ព័ត៌មានជាមុន។ អ្នកត្រូវធ្វើបច្ចុប្បន្នភាពជាមួយនឹងការផ្លាស់ប្តូរផ្សេងៗ ហើយទទួលយកថាអ្នកយល់ព្រមចំពោះការផ្លាស់ប្តូរទាំងនេះ និងគោរពតាម។
Akoonatorkh.com គឺជាគេហទំព័រលក់ការបញ្ចុះតម្លៃ។ Akoonatorkh.com មិនផ្តល់សេវាកម្មដោយខ្លួនឯងទេ ហេតុនេះមិនមានការទទួលខុសត្រូវចំពោះគុណភាពនៃសេវាកម្មដែលបានផ្តល់នោះទេ។
របៀបក្លាយជាពាណិជ្ជកររបស់យើង
ដើម្បីក្លាយជាពាណិជ្ជករ អ្នកត្រូវចុះឈ្មោះនៅលើគេហទំព័រ (តំណភ្ជាប់ទៅបញ្ជីអាជីវកម្មរបស់អ្នក) ដោយផ្តល់ព័ត៌មានអំពីក្រុមហ៊ុន និងប្រភេទនៃសកម្មភាពអាជីវកម្មរបស់អ្នក។ ពាណិជ្ជករនីមួយៗឆ្លងកាត់ដំណើរការសម្របសម្រួល និងអនុម័ត។
បន្ទាប់ពីធ្វើការចុះឈ្មោះ អ្នកនឹងទទួលបានអុីម៉ែលមួយដែលមានការណែនាំបន្ថែមទៀត។ ប្រសិនបើអ្នកមានសំណួរណាមួយក្នុងអំឡុងពេលចុះឈ្មោះ អ្នកអាចទាក់ទងមកយើងខ្ញុំបាន។
អាជ្ញាប័ណ្ណ
សិទ្ធិក្នុងការរក្សាសិទ្ធិរបស់គេហទំព័រ Akoonatorkh.com និងសម្ភារៈដែលបានបោះពុម្ពផ្សាយ ត្រូវបានគ្រប់គ្រងដោយ akoonatorkh.com ។ ស្នាដៃទាំងនេះត្រូវបានការពារដោយច្បាប់រក្សាសិទ្ធិ និងសន្ធិសញ្ញានៅជុំវិញពិភពលោក ហើយសិទ្ធិទាំងអស់ត្រូវបានរក្សា។
អ្នកមិនត្រូវបានអនុញ្ញាតឲ្យប្រើសម្ភារៈណាមួយនៅលើគេហទំព័រ Akoonatorkh.com សម្រាប់គោលបំណងពាណិជ្ជកម្មដោយមិនទទួលបានអាជ្ញាប័ណ្ណពី akoonatorkh.com នោះទេ។
លក្ខខណ្ឌបន្ថែម
យើងប្តេជ្ញាការពារឯកជនភាព និងសុវត្ថិភាពរបស់អ្នក។ រាល់ទិន្នន័យផ្ទាល់ខ្លួនទាំងអស់ដែលយើងប្រមូលពីអ្នក នឹងត្រូវបានដំណើរការដោយអនុលោមតាមគោលការណ៍ឯកជនភាពរបស់យើង។
akoonatorkh.com ផ្តល់ឲ្យអ្នកនូវការចូលទៅកាន់គេហទំព័រ និងសេវាកម្មរបស់យើង ដោយផ្អែកលើវិសាលភាពអតិបរមាដែលច្បាប់អនុញ្ញាត ពួកយើងមិនរាប់បញ្ចូលការតំណាង ការធានា លក្ខខណ្ឌ និងលក្ខខណ្ឌផ្សេងទៀតទាំងអស់ (រួមទាំងលក្ខខណ្ឌណាមួយដែលបញ្ជាក់ដោយច្បាប់ សម្រាប់លក្ខខណ្ឌលើគេហទំព័រអនុវត្តទាក់ទងនឹងគេហទំព័រនេះ និងសេវាកម្មដែលយើងផ្តល់ជូន) ។
លក្ខខណ្ឌលើគេហទំព័រ ត្រូវគ្រប់គ្រងនិងបកស្រាយស្របតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា។ វិវាទដែលកើតឡើងទាក់ទងនឹងលក្ខខណ្ឌនៃគេហទំព័រនេះ (រួមទាំងវិវាទដែលមិនមែនជាកិច្ចសន្យា) នឹងត្រូវស្ថិតនៅក្រោមយុត្តាធិការផ្តាច់មុខរនៃតុលាការនៃព្រះរាជាណាចក្រកម្ពុជា។