លក្ខខណ្ឌ
លក្ខខណ្ឌនៃការប្រើប្រាស់
រវាងគេហទំព័រ “akoonatorkh.com” និងអតិថិជន
អតិថិជនយល់ព្រមជាមួយលក្ខខណ្ឌខាងក្រោម សម្រាប់ការផ្តល់សេវាកម្មដោយគេហទំព័រ “akoonatorkh.com” (ហៅថា “គេហទំព័រ”)៖
1. លក្ខខណ្ឌ និងច្បាប់នៃការចុះឈ្មោះ
1.1 ពេលដែលអតិថិជនចុះឈ្មោះនៅលើគេហទំព័រ ជាមួយអតិថិជនបង្ហាញទិន្នន័យផ្ទាល់ខ្លួន អតិថិជនទទួលខុសត្រូវទាំងស្រុងចំពោះភាពត្រឹមត្រូវនិងភាពពេញលេញរបស់ខ្លួន។ ជាមួយគ្នានេះ គេហទំព័រសូមណែនាំ អតិថិជនមិនឲ្យប្រើពាក្យសម្ងាត់តែមួយព្យាង្គ ពាក្យសម្ងាត់ដូចគ្នានឹងឈ្មោះចូល ពាក្យសម្ងាត់ដែលជាបន្សំលេខ និងពាក្យសម្ងាត់ដូចគ្នានៃគណនីផ្សេងទៀតលើអនឡាញ។
1.2 អតិថិជនមិនត្រូវបង្ហាញឱ្យភាគីទីបីនូវគណនីចូលនិងពាក្យសម្ងាត់ដែលប្រើលើគេហទំព័រ “akoonatorkh.com”។
1.3 គេហទំព័រមិនទទួលខុសត្រូវ ចំពោះការបាត់បង់ទិន្នន័យចុះឈ្មោះរបស់អតិថិជន ដោយសារការក្លែងបន្លំរបស់ភាគីទីបី។
1.4 ប្រសិនបើគេហទំព័រកំណត់បានថា ភាគីទីបីបានប្រព្រឹត្តិសកម្មភាពក្លែងបន្លំទាក់ទងនឹងគណនីផ្ទាល់ខ្លួនរបស់អតិថិជន ធ្វើឲ្យអតិថិជនទទួលរងការខូចខាតសម្ភារៈ គេហទំព័រមិនផ្តល់សំណងដល់អតិថិជននោះទេ។
1.5 នៅពេលចុះឈ្មោះ គេហទំព័រណែនាំអតិថិជនឲ្យបង្ហាញលេខទូរស័ព្ទ និងអ៊ីម៉ែលផ្ទាល់ខ្លួនដែលមានសុពលភាព ហើយនៅពេលផ្លាស់ប្តូរសូមរាយការណ៍ពីការផ្លាស់ប្តូរភ្លាមៗ។
2. ការផ្តល់ព័ត៌មានដោយអតិថិជន
2.1 នៅពេលចុះឈ្មោះនៅលើគេហទំព័រ អតិថិជនត្រូវផ្តល់ព័ត៌មានដូចខាងក្រោម៖ នាមត្រកូល នាមខ្លួន អាស័យដ្ឋានអ៊ីម៉ែល ពាក្យសម្ងាត់ដើម្បីចូលប្រើប្រាស់លើគេហទំព័រ។
2.2 នៅក្នុងគណនីផ្ទាល់ខ្លួន អតិថិជនអាចបន្ថែមព័ត៌មានបាន៖ លេខទូរស័ព្ទ ប្រទេស ទីក្រុង ថ្ងៃខែឆ្នាំកំណើត។
2.3 តាមរយៈការផ្តល់ទិន្នន័យផ្ទាល់ខ្លួននៅពេលចុះឈ្មោះនៅលើគេហទំព័រ អតិថិជនបានយល់ព្រមលើដំណើរ ក្នុងរយៈពេលមិនកំណត់ដើម្បីអោយគេហទំព័របំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះអតិថិជន ផ្តល់សេវាកម្ម ផ្តល់ព័ត៌មានយោងដល់ពួកគេ ក៏ដូចជាគោលបំណងនៃការផ្សព្វផ្សាយទំនិញនានា កិច្ចការនិងសេវាកម្ម ហើយក៏យល់ព្រមលើការទទួលទទួលអុីម៉ែលនានាផងដែរ។ រាល់ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន គេហទំព័រត្រូវអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
3. ការប្រើប្រាស់ព័ត៌មានដែលផ្តល់ដោយអតិថិជន និងទទួលបានដោយដៃគូសហការ
គេហទំព័រប្រើប្រាស់ទិន្នន័យដែលផ្តល់ដោយអតិថិជន អំឡុងពេលចុះឈ្មោះរបស់អតិថិជននៅលើគេហទំព័រលើគោលបំណងនៃ៖
- ការចុះឈ្មោះ/ការអនុញ្ញាតរបស់អតិថិជន នៅលើគេហទំព័រ
- ការដំណើរការបញ្ជាទិញរបស់អតិថិជន និងបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះអតិថិជន
- ការអនុវត្តន៍សកម្មភាពផ្សព្វផ្សាយទំនិញ និងសេវាកម្មនានា
- ការវិភាគលើទិន្នន័យនៃការបញ្ជាទិញរបស់អតិថិជន និងការផ្តល់មតិកែលម្អនានា
- ការចូលរួមរបស់អតិថិជន នៅក្នុងកម្មវិធីនៃអ្នកគាំទ្រសេវាកម្ម
- ការជូនដំណឹងដល់អតិថិជន អំពីការផ្សព្វផ្សាយ ការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសតាមរយៈអុីម៉ែល។
4. ការផ្តល់ និងផ្ទេរព័ត៌មានដែលទទួលបានដោយគេហទំព័រ៖
4.1 គេហទំព័រ មិនត្រូវផ្ទេរព័ត៌មានដែលទទួលបានពីអតិថិជនទៅកាន់ភាគីទីបី។ ការផ្តល់ព័ត៌មានដល់ភ្នាក់ងារ ភាគីទីបីមិនត្រូវបានចាត់ទុកជាការបំពាននោះទេ យោងតាមគោលការណ៍នៃកិច្ចព្រមព្រៀងជាមួយគេហទំព័រដើម្បីបំពេញកាតព្វកិច្ចចំពោះអតិថិជន និងក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងតែប៉ុណ្ណោះ។
4.2 ការបញ្ជូនព័ត៌មានដោយអនុលោមតាមតម្រូវការសមហេតុផល និងស្ថិតក្រោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវបានចាត់ទុកជាការបំពានកាតព្វកិច្ចនោះទេ។
4.3 គេហទំព័រមិនទទួលខុសត្រូវចំពោះព័ត៌មានដែលផ្តល់ដោយអតិថិជននៅលើគេហទំព័រក្នុងទម្រង់ដែលអាចចូលប្រើជាសាធារណៈបានទេ។
4.4 ពេលដំណើរការទិន្នន័យផ្ទាល់ខ្លួន គេហទំព័រត្រូវការវិធានរៀបចំ និងបច្ចេកទេសគ្រប់គ្រាន់ និងចាំបាច់ដើម្បីការពារទិន្នន័យពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ក៏ដូចជាពីសកម្មភាពខុសច្បាប់ផ្សេងទៀតទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន។
5. ការផ្តល់សេវា
5.1 គេហទំព័រ គឺជាអន្តរការី រវាងអតិថិជន និងដៃគូសហការ។
5.2 គេហទំព័រ ផ្តល់ប័ណ្ណបញ្ចុះតម្លៃ (Coupon) ប៉ុន្តែមិនផ្តល់សេវាកម្មដោយខ្លួនឯងដែលមានរាយបញ្ជីនៅលើគេហទំព័រនោះទេ។ ក្នុងន័យនេះ បណ្ដឹងនានាទាក់ទងនឹងគុណភាពនៃសេវាកម្មសម្រាប់ដោះស្រាយត្រូវបញ្ជូនទៅកាន់ដៃគូសហការ។
5.3 ប័ណ្ណបញ្ចុះតម្លៃនេះ មិនបង្វិលជាប្រាក់បានទេ។ ពេលដែលអ្នកបង់ប្រាក់លើការបញ្ជាទិញរបស់អ្នក អ្នកមិនអាចលុបចោលបានទេ។
5.4 ប័ណ្ណបញ្ចុះតម្លៃនេះ មានរយៈពេលសុពលភាពកំណត់។ សូមពិនិត្យកាលបរិច្ឆេទផុតកំណត់ដោយប្រុងប្រយ័ត្ន ពេលបញ្ជាទិញ។
5.5 ប័ណ្ណបញ្ចុះតម្លៃនេះ អាចប្រើបានក្នុងអំឡុងពេលផ្សព្វផ្សាយ (Promotion) និង 30 ថ្ងៃបន្ទាប់ពីការផ្សព្វផ្សាយបញ្ចប់។ បន្ទាប់ពីរយៈពេលនេះ ប័ណ្ណនេះមិនអាចប្រើប្រាស់លើការទូទាត់ និងមិនត្រូវបានបង្វិលប្រាក់វិញបានទេ។